នាវា​ចម្បាំង​មហា​យក្សចិន​៣គ្រឿង បាន​ចូល​ចតដល់​កំពង់​ផែ​ព្រះសីហនុ​ ដើម្បី​បំពេញ​ទស្សន​កិច្ច​​រយៈពេល​៤ថ្ងៃ

(ព្រះសីហនុ)៖ នាវាចម្បាំងមហាយក្សចិន ចំនួន៣គ្រឿង បានចូលសុំចតដល់កំពង់ផែខេត្តព្រះសីហនុហើយ នៅ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងន័យរឹតចំណងមិត្តភាពជាមួយ កងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា នាវាកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង ដែលសំចតនៅកំពង់ ផែស្វយ័ត ខេត្តព្រះសីហនុនេះ រួមមាន៖

*ទី១៖ ឈ្មោះ PLANS WUHU(FFG.529) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ផ្ទុកជាងបួនពាន់តោន
*ទី២៖ នាវាឈ្មោះ PLANSHANDA (FFG.579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ផ្ទុកជាងបួនពាន់តោន
*ទី៣៖ ឈ្មោះ PLANS DONG PING LAKE (AOR960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រ ផ្ទុកជាងពីរម៉ឺនតោន។

លោកឧត្តមនាវីឯក បានបញ្ជាក់បន្ថែមទៀតថា «នៅក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនេះ ក៏នឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិកចិន និងនាវិកកម្ពុជា នៅក្នុងមូលដ្ឋាន សមុទ្រព្រមទាំងមានការ ធ្វើ លំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ»

You might also like More from author