ស្ពាន​ជ្រោយ​ចង្វារ​ចាស់ គ្រោង​ដាក់ឲ្យ​ធ្វើដំណើរ​បណ្តោះ​អាសន្ន​មុនបុណ្យ​ចូលឆ្នាំ ខណៈ​ការ​ជួសជុល​ជិតរួចរាល់ (Video inside)

(ភ្នំពេញ)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពាន ជ្រោយចង្វារទី១(ស្ពានជ្រោយចង្វារចាស់)នោះ នឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងផងដែរថាដំណើរការជួសជុលស្ពានអាចនឹងបញ្ចប់ ទាំង ស្រុងនៅអំឡុងខែមិថុនា។

សូមបញ្ជាក់ស្ពានជ្រោយចង្វារទី១ ត្រូវបានផ្អាកដំណើរឆ្លងកាត់ និងជួសជុលឡើងវិញកាលពីកំលុងខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីស្ពានដែលសាងសង់ឡើងក្រោមជំនួយរដ្ឋាភិបាលជប៉ុននាអំឡុងឆ្នាំ១៩៦៦ មួយនេះមាន សភាពទ្រុធទ្រោមខ្លាំង។

ការជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ ប្រមាណជា ៣៣លានដុល្លារអាមេរិក៕

You might also like More from author