ព័ត៌មានថ្មី៖ អគ្គិភ័យ​កំពុង​ឆាបឆេះ​ស្ថានីយ៍​ប្រេង​​​មួយ​កន្លែង នៅ​សង្កាត់​​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ, កម្លាំង​សមត្ថកិច្ច​កំពុង​ចេញ​អន្ដរាគមន៍​សង្គ្រោះ (Live Video)

(ភ្នំពេញ)៖ ពេលនេះវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងមួយកន្លែង នៅផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមសេចក្ដីពីភ្នាក់ងារបានងោយដឹង នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះករណីអគ្គិភ័យមួយនេះ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ដបន្ទាប់៕

You might also like More from author