ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ជួប​​​​សំណេះ​សំណាល​ជាមួយ​អ្នក​ព័ត៌មាន​​ជិត ៥ពាន់នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩នេះ នឹងផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មាននៅមជ្ឈមណ្ឌលកោះពេជ្រ។

ជំនួបនៅល្ងាចថ្ងៃនេះ គឺជាលើកទី៣ហើយ ខណៈជំនួបលើកដំបូងត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៧។ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកចូលរួមក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នេះ មានប្រមាណ ៤,៥០០នាក់នេះ៕

You might also like More from author