រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ ការប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ការទូត​ដល់​ជន​បរទេស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ៤ចំណុច ដើម្បីបង្កា និងទប់ស្កាត់ ការប្រើប្រាស់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការឥស្សរជន និងក្រសួងស្ថាប័នកម្ពុជា។ នេះបើតាមសារាចរដែល ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

តាមសារាចរបានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឱ្យធ្វើជាទីប្រឹក្សា និងជំនួយការ។ ក្នុងចំណោមនោះ បុគ្គលទាំងនោះ មានខ្លះចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតកម្ពុជា។

ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រូវទៅតាមបេសកកម្ម រាជរដ្ឋាភិបាល បានសម្រេចចេញសារាចរណែនាំបន្ថែមអមពីបែបបទនៃការផ្តល់ និងប្រើប្រា់សលិខិតឆ្លងដែនការទូតដូចខាងក្នុងលិខិតខាងក្រោមនេះ៖

You might also like More from author