ក្បួនរថយន្តដឹកឈើខុសច្បាប់ បើកបុករថយន្តសមត្ថកិច្ច ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ប្រភពបានឱ្យដឹងថា រថយន្តមួយគ្រឿងដែលរងការបុកបើកផ្លូវពីក្បួនរថយន្តក្រុមឈ្មួញឈើ ធី កាប៉ូ នោះគឺជារថយន្តរបស់មន្ត្រីព្រៃឈើមួយរូប នៅស្នាក់ការបណ្តុះកូនឈើភ្នំក្រហម អូរពងមាន់។

ក្រោយការធ្វើសកម្មភាពបុករថយន្តមន្ត្រីព្រៃឈើរួចមក សមត្ថកិច្ចបង្ក្រាបបានរថយន្តបាឡែនមួយគ្រឿង របស់ក្រុមឈ្មួញ ធី កាប៉ូ និងច្រើនគ្រឿងទៀត បានបើកគេចចេញដោយសុវត្ថិភាព។

ប្រជាពលរដ្ឋបានបង្ហាញក្តីសង្ឃឹមថា សមត្ថកិច្ចខេត្តស្ទឹងត្រែង នឹងបន្តចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រៃឈើ ដោយធ្វើឡើងដូចភ្លៀងរលឹម ទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាល៕

You might also like More from author