ខែមករា ឆ្នាំ២០១៩ មូល​និធិ​គន្ធបុប្ផា​កម្ពុជា ទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ជាង២​លានដុល្លារ និងជិត​៨៤លានរៀល !

(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០១៩កន្លងទៅនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន បានជាង២លានដុល្លារអាមេរិក និងប្រាក់រៀលជិត៨៤លានរៀល។នេះបើតាមរបាយការណ៍របស់លេខាធិកា រដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា «ក្នុងខែមករា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់ចំនួន ៨៣,៩០៩,៦០០រៀល និង ២១,០១៨ដុល្លារឲ។ បន្ថែមពីនេះ អ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគនូវថវិកាចំនួន ២,១៨៨,៨៨៨ដុល្លារ មកមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ផងដែរ»

គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងនាខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស ហើយទឹកប្រាក់ដែលមូល និធិទទួល បានទាំងអស់ នឹងត្រូវទុកសម្រាប់ទ្រទ្រង់នូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕

You might also like More from author