ករណី​បាត់​ក្មេង​ម៉ោង​៦ល្ងាច ថ្ងៃទី​១០លុះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ប្រទះ​ឃើញ​ក្មេង​ស្លាប់ ដោយ​លង់​ទឹកព្រែក

(កំពង់ចាម)៖ បន្ទាប់ពីទទួលព័ត៌មានថា មានករណីបាត់ក្មេង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បាន អញ្ជើញចុះទៅពិនិត្យសាកសួរ អាណាព្យាបាលក្មេងរងគ្រោះដោយផ្ទាល់ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិកៀនជ្រៃ កៀនជ្រៃ ស្រុកកំពង់សៀម។ ប៉ុន្តែជាង២ម៉ោងក្រោយមក មានគេប្រទះឃើញក្មេងនោះ បានស្លាប់ដោយសារលង់ទឹកព្រែក។

បើតាមមេឃុំកៀនជ្រៃ អ្នកស្រី អ៊ា ចាន់ថុល បានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ស៊ាន សុខជា អាយុ៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ បានបាត់ខ្លួនកាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ លុះមក ដល់ ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ នេះ ក៏បានឃើញវត្តមានរបស់លោក គួច ចំរើន បានអញ្ជើញចុះទៅពិនិត្យ និងសួរ នាំអាណាព្យាបាលក្មេងរងគ្រោះ ដោយផ្ទាល់នៅទីកន្លែងកើតហេតុ។ ប៉ុន្តែជាង២ម៉ោងក្រោយមក ស្រាប់តែមាន ប្រជាពលរដ្ឋក្នុងភូមិ បានប្រទះ ឃើញសាកសពក្មេងផុសចេញពីក្នុងទឹកព្រែក ដែលមានចម្ងាយពីផ្ទះកើតហេតុ ប្រមាណជា១០០ម៉ែត្រ។

អ្នកស្រីមេឃុំ បានបន្តទៀតថា សាកសពកុមារីរងគ្រោះ ត្រូវបានស្រង់យកមកពិនិត្យធ្វើកោសល្យវិច័្ចយ ជា លទ្ធផលសមត្ថកិច្ច បានបញ្ជាក់ថា សាកសពពិតជាបានស្លាប់ ដោយសារលង់ទឹកព្រែកពិតប្រាកដមែន ដោយ ហេតុថា នៅលើរាងកាយសពកុមារីរងគ្រោះ ពុំមានឃើញស្លាកស្នាមអ្វីនោះទេ បច្ចុប្បន្នសពកុមារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ផងដែរថា អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអញ្ជើញចុះទៅពិនិត្យ និងសួរនាំអាណា ព្យាបាល កុមារីរងគ្រោះដោយផ្ទាល់នោះ ក្នុងខណៈពេលដែលកំពុងប្រារព្ធពិធីសន្និបាតបូកសរុបការងារ របស់មន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ កំពុងដំណើរការមិនទាន់ចប់៕

You might also like More from author