ពុំមាន​​ការ​ចាប់​ផ្សឹក ​ព្រះតេជគុណ ហោ សុខុន ព្រះ​ចៅ​អធិការ​វត្ត​ច្បារអំពៅ​ទេ

(ភ្នំពេញ)៖ លោក ផន ដាវី ប្រធានមន្ទីធម្មការរាជធានីភ្នំពេញ ​ បានបញ្ជាក់ថា នៅមុននេះបន្ដិចមានការសម្របសម្រួលមួយ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។

ប្រធានមន្ទីររូបនេះ បានបន្ថែមថា ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរ ព្រមទាំង Live វីដេអូឡើងវិញពាក់ព័ន្ធករណីដដែលនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត។

បន្ថែមលើព័ត៌មានដដែលនេះ ទាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ហ៊ឹម និមល​ ក៏បាន​ច្រានចោលពីការចាប់ផ្សិកព្រះតេជគុណ ហោ សុខុន ពោលពុំមានករណីបែបនេះកើតឡើងនោះឡើយ​ ដូច្នេះសូមសាធារណៈជនកុំឲ្យមានការយល់ច្រឡំ។

You might also like More from author