គ្រាប់បែក​​ទម្លាក់​ពី​លើ​យន្តហោះ​ប្រភេទ M117 ទម្ងន់​ជាង ៣០០គីឡូក្រាម បាន​រកឃើញ​នៅ​ស្រុក​គងពិសី

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវចុះពិនិត្យមើលទីតាំងគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិក ប្រភេទ M117 ទម្ងន់ជាង៣០០គីឡូក្រាម ដែលបានរកឃើញនៅស្រុកគងពិសី។

លោក វ៉ី សំណាងលើកឡើងថា គ្រាប់បែកនេះត្រូវបានប្រជាពលរដ្ឋជីដីប្រទះឃើញ និងបានរាយការណ៍មកស៊ីម៉ាក់។លោកបានបន្ថែមថា បងប្អូនជីកដីឃើញគ្រាប់បែកដែលទំលាក់ ក្នុងសម័យសង្គ្រាម មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ ហើយកំលាំងស៊ីម៉ាក់បានកំណត់ប្រតិបតិ្តការ យកចេញនៅថ្ងៃ១២ ខែកុម្ភៈនេះ បន្ទាប់ពីបានពិនិត្យស្ថានភាពលក្ខណ:បច្ចេកទេស គ្រាប់បែកនេះរួចកាលពីម្សិលមិញ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា កម្លាំងស៊ីម៉ាក់បានចុះពិនិត្យលក្ខណៈគ្រាប់បែកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩៕

You might also like More from author