វិទ្យាស្ថាន​ប៉ាស្ទ័រ ចេញ​សេចក្តី​ប្រកាស សូមការ​យោគ​យល់​ដល់​ប្រជា​ពលរដ្ឋ ដែល​សម្រុក​មកចាក់​ថ្នាំការពារ​ជម្ងឺ​ឆ្កែឆ្កួត ដោយ​ត្រូវ​រង់ចាំ​យូរ

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនអ្នកដែលអញ្ជើញមកពិគ្រោះ ក្រោយពីសត្វ ខាំដើម្បីទទួលសេវាចាក់ថ្នាំបង្ការ ជម្ងឺឆ្កែឆ្កួតមានចំនួនច្រើនឡើងនោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សូមអភ័យទោស ដល់ប្រជាពលរដ្ឋដែលត្រូវរង់ចាំយូរក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។

វិទ្យាស្ថានប៉ាស្ទ័រ បានកំពុងព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់អ្នកគ្រប់គ្នា និងសូមផ្តល់អទិភាពពិគ្រោះ ជូនដល់អ្នក ដែលអញ្ជើញមកចាក់បន្ត លើកទី២ និងទី៣ អ្នកដែលមានមុខរបួសដោយឆ្កែខាំធ្ងន់ធ្ងរ កុមារតូចៗ ព្រះសង្ឃ ជនពិការ មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ។

វិទ្យាស្ថានប៉ាស្ទ័រ បានទទួលពិគ្រោះជូនដល់អ្នកជម្ងឺទាំងអស់ ដែលអញ្ជើញមកដល់វិទ្យាស្ថាន ប៉ុន្តែសូមអធ្យា ស្រ័យចំពោះការ រង់ចាំយូរ។ វិទ្យាស្ថានសូមជម្រាបជូនថា យើងមានវ៉ាក់សាំងគ្រប់ចំនួន សម្រាប់ផ្គត់ផ្គង់ជូន អ្នកទាំងអស់គ្នា។

ជាមួយគ្នានេះដែរ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានជម្រាបដល់សាធារណជនទាំងអស់ថា សូមមេត្តាកុំជឿ តាមព័ត៌មានមិនពិតមួយចំនួន តាមរយៈបណ្តាញសង្គមផ្សព្វផ្សាយមួយចំនួនតូច លើការណែនាំរបស់ក្រុមការងារ និងក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានប៉ាស្ទ័រកន្លងមកនេះ៕

You might also like More from author