ខ្លោចចិត្ត! អាណិតមនុស្សស្រី​ ក្រោយ​ ម្ចាស់ប្រ៊េន T & L natural រៀបរាប់ពីការសម្រាលកូនរបស់ស្រ្តី

(ភ្នំពេញ)៖ ជាទូទៅឲ្យតែនិយាយដល់ពាក្យថា សម្រាលកូនឬឆ្លងទន្លេ សម្រាប់ ស្ត្រីគ្រប់រូបពិតជាមានភាពលំបាក ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ដើម្បីសម្រាលកូនជាទីស្រលាញ់ ឲ្យឃើញពន្លឺព្រះអាទិត្យ ដែលអាចនិយាយបានថា ទុកលំបាកមួយនេះ គ្មានបុរសណាបានដឹងនោះទេ ហើយក៏កម្រមានមនុស្សស្រីណា ទម្លាយអារម្មណ៍ឈឺចាប់នេះបង្ហាញជាសាធារណៈនោះទេ។

អ្វីដែលធ្វើឲ្យអ្នកលេង បណ្តាញសង្គម ហាក់ស្រៀវខ្លួន និងខ្លាចរអាក្នុងការសម្រាលកូននោះ គឺ ថ្មីៗនេះ Account Facebook ឈ្មោះ Threara Leang ជាម្ចាស់ប្រ៊េនផលិតផលម៉ាក T&L natural សរសេររៀបរាប់ពីការបង្កើតកូនរបស់ស្រ្តីគ្រប់រូប អានហើយស្រៀវ ដោយអ្នកនាង សរសេរថា «រីករាយថ្ងៃកំណើតថ្ងៃ ដែលកូនកើត ម៉ាក់ចាំមិនភ្លេចទេកូន។ ម៉ាក់ទ្រាំមិនបាន ឈឺតាំងពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៨យប់ ឈឺចាប់ខ្លាំង ដូចគេយកឡាម១០០មកវះសាច់១ឡាម១ឈឺដួលទន់ជើងលត់ជង្គង់ទៅលើដី។ ញុំាបាយមិនចូល ដើចុះដើរឡើងអោយឆាប់បានកើត ដើររហូត ឈាមហូរចុះមកដូចគេចាក់ទឹកពីកំសៀវ ចាំមិនភ្លេច ប្ដីនៅខាងស្ដាំដៃអោបទ្រខ្លួនខ្ញុំ ញីរខ្នង អង្អែលពោះ ខ្ញុំផ្អែកលើស្មាប្ដីរហូតញើសហូរដូចទឹក សើមពេញស្មាគាត់ ពេទ្យ២នាក់ ដើរតាមក្រោយជូតឈាមហូរពេញការ៉ូ ថ្នមរហូតដល់ម៉ោង៨ ស្បូនបើកអស់។ ខ្ញុំអស់កម្លាំងពេក ប្រឹងកើតមិនចេញពេលខ្លះបញ្ឈរភ្នែកស្ទះដង្ហើម ក្បាលកូនធំប៉ុណអាងត្រគៀង ពិបាកកើត ប៉ុន្តែធម្មជាតិមិនសម្លាប់មនុស្សទេ ពេលបាត់ឈឺ គឺបាត់ឈឹង ពេលចំកោងពោះ គឺកូនយើងក៏ប្រឹងធាក់ចេញមកក្រៅដែរ ពេលយើងប្រឹង គឺកូនប្រឹងដូចគ្នា ពេទ្យយកកាំបិតមកវះសាច់ខ្ញុំថែមដើម្បីអោយងាយស្រួលកើត ប៉ុន្តែខ្ញុំអត់ដឹងឈឺទេ ប្ដីនៅអង្អែលក្បាលខ្ញុំ ពេទ្យ៣នាក់ សង្កត់ពោះខ្ញុំរុញកូនចេញ។ ប្ដីខ្ញុំរត់ឆ្លេរឆ្លារៗ អឺតមើលគាត់ស្រែកថា ឃើញក្បាលហើយឃើញសក់ហើយអូនប្រឹងតិចទៀត»

អ្នកនាងបាន រៀបរាប់ទៀតថា «ការប្រឹងពីម៉ោង៨ រហូតដល់ម៉ោង៩៖៣០នាទីយប់ ទើបកូនស្រីចេញពីក្នុងខ្លួនខ្ញុំ ពេទ្យបានទាញពេលខ្ញុំប្រឹង ខ្ញុំដឹងថាកូនចេញមកក្រៅម្ដងបន្តិច ខ្លួនកូនកោសអាងត្រកៀកខ្ញុំ ខ្ញុំស្រែកយ៉ាងខ្លាំងទាំងឈឺចាប់ខ្លាំង ហើយខ្ញុំបានលឺសំលេងកូនយំ ប្ដីខ្ញុំខ្សឹបថា កូនយើងកើតហើយអូន ឡើងស រលោង។ ពេទ្យបានទាញខ្នើយចេញពីក្បាលខ្ញុំថ្នមៗ ហើយយកដៃទាំង២របស់ខ្ញុំអោបទ្រូងខ្ញុំ អោយដកដង្ហើមវែងៗ ហើយពេទ្យបីកូនមកអោយខ្ញុំមើលមុខ ខ្ញុំអស់កំលាំងពេកមើលមុខកូនស្រវាំងៗ។ គ្រប់គ្នាទៅតាមកូនទៅបន្ទប់គេអស់ តែប្ដីខ្ញុំនៅមើលខ្ញុំ ជូតមុខជូតញើស អង្គុយចាំមើលពេទ្យសំអាតរហូតរួចរាល់ទើបប្ដីខ្ញុំបីខ្ញុំដាក់គ្រែផ្សែងហើយរុញខ្ញុំទៅបន្ទប់សម្រាក»

ទន្ទឹមទៅនឹងការរៀបរាប់ពីការឈឺចាប់នោះដែរ អ្នកនាង ក៏បានបង្ហាញពីអារម្មណ៍រំភើប ដោយសារតែការផ្តល់កំលាំងចិត្តពីស្វាមីថា «ទឹកចិត្តប្តី ការមើលថែ អគុណដែលចូលមកក្នុងជីវិតខ្ញុំ ក៏អគុណកូនស្រីដែលរើសយកខ្ញុំ សូមអោយគ្រួសារពួកយើង នៅជាមួយគ្នា ដល់ចាស់១០០ឆ្នាំគ្រប់ៗជំនាន់។ មិនថាកើតធម្មជាតិ ឬដោយវះកាត់ មនុស្សគឺលះបង់ណាស់ សូមស្វាមីទាំងឡាយ អោយតម្លៃស្រ្តី អោយសាក សមបំផុតសម្រាប់ការលះបង់គ្រប់យ៉ាង ស្រ្ដីជាមាតាជាតិ»

តាមរយៈសារដែល អ្នកនាង threara Leang ជាម្ចាស់ប្រ៊េនផលិតផលម៉ាក T&L natural បានសរសេរយ៉ាងវែងអន្លាយនោះគឺ ជាសារមួយដែលស្រៀវសាច់ ហាក់ដូចជាដាស់អារម្មណ៍ស្វាមី គ្រប់រូបអោយកាន់តែយល់ពីការលំបាករបស់ប្រពន្ធគ្រប់រូប ហេីយអោយតម្លៃទៅលេីស្ត្រីជាមាតាជាតិផងដែរ៕

You might also like More from author