សាលា​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​ការ​តាម​ច្បាប់ បើ​ប្រធាន​គណបក្ស​ខ្មែរក្រោក មិនកែ​តម្រូវ​សំដី​របស់​ខ្លួន ដែល​ប្រៀប​ប្រដូច​មនុស្ស​ទៅនឹង​សត្វធាតុ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតទាមទារឲ្យលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណ បក្សខ្មែរក្រោក ធ្វើការកែតម្រូវនូវអត្ថបទរបស់ខ្លួនឡើងវិញ ចៀសវាងការពិចារណា នូវចំណាត់ការតាមផ្លូវតុលា ការក្នុងបទ «ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ» បន្ទាប់ពីប្រធានគណបក្សរូបនេះ ប្រើសំដី មានចរិតមួលបង្កាច់ និងអសីលធម៌ ធ្វើឲ្យមានការយល់ច្រឡំរួចមក។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមាន Page Facebook William Guang ដែលសាលារាជធានីភ្នំពេញ អះអាងថា ជា Page របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរបង្ហោះនូវខ្លឹមសារអត្ថបទមួយ មានអត្ថន័យ ថា«…សួរថា តើស្ដាប់សំដីចៅហ្វាយក្រុង និងស្ដាប់សំដីគីគីព្រុស មួយណាល្អជាង… » ដែលជាពាក្យពេចន៏អ សីលធម៌ មានចរិតមួលបង្កាច់ក្នុងចេតនាបង្ខូចកេរ្ដ៏ឈ្មោះ ធ្វើអោយមតិសាធារណៈមានការភ័ន្តច្រឡំ នាំអោយ ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៍ និងរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែមិនមែនជា ការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសរហូតដល់ថ្នាក់ប្រៀបប្រដូចមនុស្ស ជាមួយសត្វធាតុជាច្រើន លើកច្រើន សារនោះទេ។ ក្នុងន័យនេះ ដើម្បីរក្សាតម្លៃតួនាទីជាប្រធានគណបក្សមួយរូប ផ្តល់តម្លៃជូនមន្ត្រីរាជការសាធារ ណៈ និងដើម្បីផ្តល់ជូនព័ត៌មានសុក្រឹត្យ និងត្រឹមត្រូវដល់សាធារណជន រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោក ប្រធានពិនិត្យខ្លឹមសារ កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ «ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ»៕

You might also like More from author