ស្លាប់​២នាក់ និង​របួស​ម្នាក់​ ដោយ​ផ្ទុះ​មីនតោ​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ មានបងប្អូនប្រជាពលរដ្ឋចំនួន២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះមីនតោន ដែលជាឃាតលលាក់មុខនៅផ្លូវបារាំង ភូមិសែនសំ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមាន៖

*ទី១៖ ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងទី២៖ ឈ្មោះ មៅ កំសត់ អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ដោយឡែកជនរងគ្រោះ ដែលរងរបួសឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ រស់នៅត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ៕

You might also like More from author