ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង បំពាក់​កម្រង​ផ្កានៅ​វិមានឯករាជ្យ និងគោរ​ពព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតន​កោដ្ឋ ក្រោយ​បញ្ចប់​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងគណៈប្រតិភូ បាន អញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយបន្តគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។

លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕

You might also like More from author