ព្រឹក​ថ្ងៃ​​នេះ ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង អញ្ជើញ​ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​ព្រឹក​ថ្ងៃ​​នេះ

(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានឆ្លៀតអញ្ជើញទៅ ទស្សនា ប្រសាទខ្មែរ នៅលើទឹកដីអង្គរ ខេត្តសៀមរាប មុននឹងលោកបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេស កម្ពុជា។

លោកប្រធានាធិបតី និងភរិយា នឹងចាកចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃ សៅនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីទស្សនាប្រសាទនានា នៅលើទឹកដីអង្គរហើយ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញត្រឡប់មកភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងនេះតែ ម្តង៕

You might also like More from author