ស្ថានទូតចិនប្រចាំកម្ពុជា ជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក

(ភ្នំពេញ)៖ ស្របពេលដែលប្រជាជនខ្មែរ កំពុងរៀបចំខ្លួន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថានទូតមហាយក្សចិនប្រចាំកម្ពុជា បានបង្ហោះសារជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យជួបតែជ័យជម្នះ និងសេចក្តីសុខគ្រប់ប្រការ។ នេះបើយោងតាមការផ្សាយរបស់ Facebook ស្ថានទូតចិនប្រចាំនៅកម្ពុជា។

Facebook របស់ស្ថានទូតចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ស្ថានទូតនៃសាធាណរដ្ឋប្រមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមបួងសួងប្រសិទ្ធពរជ័យសិរីសួស្ដីឆ្នាំថ្មី សុភមង្គល វិបុលសុខ ជូនដល់មិត្តភក្ដិកម្ពុជាគ្រប់រូប»

You might also like More from author