ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិក​៦នាក់ ដែល​ពាក់ព័ន្ធ​​ការផ្តល់​ទីតាំង​សម្រាប់​ប្រើប្រាស់ និងជួញដូ​រគ្រឿងញៀនដ៏ធំ ត្រូវ​​ចាប់​បញ្ជូន​ទៅ​តុលាការ, យុវជន​ដែល​ញៀនថ្នាំ ត្រូវបញ្ជូន​ទៅមណ្ឌល​​បន្សាបគ្រឿងញៀន

(ភ្នំពេញ)៖ ថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៩នេះ ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ http://www.khmertalking.com/?p=89552&preview=true ធំ។

បើតាមលោក ប៊ុន សត្យា បញ្ជាក់ថា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ថ្នាំញៀនប្រមាណ ជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។

ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន ៣២នាក់។

លោក ប៊ុន សត្យា បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។

ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕

You might also like More from author