ស្លាប់​១៤នាក់ និង​របួស៤៣នាក់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទូទាំង​ប្រទេស ថ្ងៃទី១៣ ខែមេសា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសកើតឡើង ចំនួន២៤លើក បណ្ដាលឲ្យមនុស្សស្លាប់១៤នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៣៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២៤លើកនេះ បណ្ដាលឲ្យខូតខាត ម៉ូតូ២០គ្រឿង, រថយន្តតូច១៩គ្រឿង និងរថយន្ដធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះ ថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, និងកត្ដាយាន៕

(ប្រភព Fresh News )

You might also like More from author