ស្លាប់​២នាក់ របួស​១០នាក់ ក្មុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ព្រះសីហនុ​ល្ងាច​មិញនេះ

(ព្រះសីហនុ)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នៅចំណុចអូរ៣ ក្រុងព្រះសីហនុ ល្ងាចថ្ងៃទី១៩ ខែមេសានេះ គឺរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត បានចេញទៅដឹក ៣គ្រឿង និងដឹកពលរដ្ឋរងគ្រោះបាន ១២នាក់។ ក្នុងនោះមានប្រុស៨នាក់ ស្រីម្នាក់ ក្មេងម្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ ស្លាប់មនុស្ស២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មាន ករណី រថយន្ត តួរីស តាក់ស៊ី ១គ្រឿង បាន រេចង្គូតបុករះ នៅចំណុច អូរ៣ ក្រុង ព្រះសីហនុ។ ហើយថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងខ្លួនឯង ដោយមិនមានបុកប៉ះជាមួយរថយន្តផ្សេង នោះទេ៕

You might also like More from author