គម្រោង​សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៥លាន​ដុល្លារ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានប្រជុំពិភាក្សាលើគម្រោងសាងសង់ ស្ថានីយប្រតិកម្មទឹកស្អាត ដែល គម្រោងនេះ មានទឹកប្រាក់ប្រមាណ ២៥លានដុល្លារ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ការជួបពិភាក្សាការងាររវាងលោក ឃួង ស្រេង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានពិភាក្សាអំពីបញ្ហាដីសម្រាប់ការរត់បណ្ដាញខ្សែលូ របស់រោងចក្រប្រព្រឹត្តកម្មទឹកស្អុយសម្រាប់ ” គម្រោង អភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ «ដើម្បីដោះស្រាយនូវបញ្ហាកង្វក់ ទឹកនៅក្នុងរាជធានី ភ្នំពេញ»

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង រាជធានី ភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯក សម្រាប់សាងសង់ស្ថានីយ៍ ក្រោមជំនួយឥតសំណងរបស់រាជ រដ្ឋាភិបាល ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានឯកភាពឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទី ររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះបោះបង្គោលព្រំ និងកាយអាចម៍ដី ដែលចាក់រំលោភប្រឡាយ យកដីចាក់តាមព្រំប្រឡាយ ដើម្បីទុកឲ្យអង្គការចៃកាទៅតាមតម្រូវការរបស់អង្គការនេះ។

គម្រោងសាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ជាជំនួយឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ២៥លានដុល្លារ ជាគម្រោងដែលមិនធ្លាប់មានរបស់ភាគីជប៉ុន ក្នុងកសាងប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ៕

You might also like More from author