រថយន្ដ​ធុនធំបុក​បង្គោល​ភ្លើង ធ្វើឲ្យ​ខូច​ខ្សែ​បញ្ជូន​ចរន្ដ នាំឲ្យ​ដាច់​ភ្លើង​នៅ​មូល​ដ្ឋាន​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ឫស្សីកែវ

(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្ដធុនធំមួយគ្រឿង បានបុក បង្គោលភ្លើង និងធ្វើឲ្យខូចខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ទើបនាំឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនស្ថិតនៅ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោលឡើងវិញ និងជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជនឆាប់មានចរន្តប្រើប្រាស់ ឡើងវិញនៅ វេលាម៉ោង០៥៖០០នាទីល្ងាចនេះ។

លើសពីនេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

You might also like More from author