ដាច់​ចរន្ត​អគ្គិសនី នៅ​ក្រុង​ព្រះសីហនុ ដោយ​សារ​មាន​រថយន្ត​ស្ទូច​ក្រឡាប់​ប៉ះខ្សែភ្លើង

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី រួមមាន ១៖ ភូមិ០១ ភូមិ០២ សង្កាត់លេខ០២, ២៖ ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ និង៣៖ ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មូលហេតុដោយសារមានរថយន្តស្ទូច ក្រឡាប់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើត្រួតពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនី ឲ្យអតិថិជនមាន ចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៣៖៥៥នាទីរសៀល។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ ជាយថាហេតុ៕

You might also like More from author