ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជា​ក្នុង​វេទិកា​អរិយធម៏​អាស៊ី​លើក​ទី១ នារដ្ឋធានី​ប៉េកាំង

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងព្រះរាជសុន្ទរកថា ក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលផ្តួចផ្តើមបង្កើតឡើងដោយ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទសនានាជាច្រើនផងដែរ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ ផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញ ទៅមកនិងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យ នៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅ វិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុក ចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹង មាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនា របស់មនុស្សជាតិ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ រៀបចំប្រារព្វបើក រួមទាំងមានវេទិកាតូចៗចំនួនប្រាំមួយទៀត ស្តីពីប្រធានបទ នៃការផ្លាស់ប្តូរអរិយធម៌អាស៊ីនិងការយល់ដឹងពីគ្នាទៅវិញទៅមក ហើយប្រទេសចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៅ ក្នុងពិព័រណ៍វប្បធម៌អាស៊ី វេទិកាប្រចាំសប្តាហ៍អរិយធម៌អាស៊ី ពិធីបុណ្យអាហារអាស៊ីនិងសកម្មភាពដទៃទៀត ផងដែរ៕

You might also like More from author