ថ្ងៃឈប់​សម្រាក ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ជាង​៨០ម៉ឺននាក់ ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំង​ប្រទេស

(ភ្នំពេញ)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងខ្ពស់រហូតដល់ជាង ៨០ម៉ឺននាក់ បានដើរលេងកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស នាឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង ទេសចរណ៍ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា «សម្រាប់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៩ នេះ រួមទាំងថ្ងៃចុងសប្តាហ៍ (១១-១២ ខែឧសភា) ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តនៅ តាមរមណីយដ្ឋានទេសចរ ណ៍នានា ទូទាំងមានចំនួនប្រមាណ ៨២៩. ០១០នាក់ កើនឡើងប្រមាណ ៦៣,៨៦%។ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួនប្រមាណ ៧៦៧. ៦០២នាក់ កើនឡើងប្រមាណ ៦៧,២៧% និងភ្ញៀវអន្តរជាតិមានប្រមាណ ៦១.៤០៨ នាក់ កើនឡើងប្រមាណ ២៤,៥៨%»

ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងច្រើនយ៉ាងដូច្នេះ ដោយសារថ្ងៃឈប់ សម្រាកបូករួមទាំងថ្ងៃសម្រាកចុងសប្តាហ៍មានរយៈពេល៥ថ្ងៃ និងម្យ៉ាងទៀត អាកាសធាតុមានលក្ខណៈ អំណោយផលល្អ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋានចរនាសម្ព័ន្ធមានលក្ខណៈល្អប្រសើរ ផងដែរ៕

(ប្រភពFresh News)

You might also like More from author