ព្រះមហាក្សត្រ​បាន​យាង​និវត្តន៍​មក​កម្ពុជា​វិញហើយ ក្រោយ​​បញ្ចប់​ព្រះរាជកិច្ច​យាង​ចូលរួម​វេទិកា​អរិយធម៌​​អាស៊ី​លើក​​ទី១ នៅ​ទីក្រុង​ប៉េកាំង

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង ៤រសៀល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមរំលឹកថា ព្រះមហាក្សត្រខ្មែរបានយាងចេញពីប្រទេសកម្ពុជា ទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕

You might also like More from author