ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ត្រូវ​គេ​កាប់​ជា​ច្រើន​កំណាត់ នៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ, សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅ​កន្លែង​កើត​ហេតុ

(ភ្នំពេញ)៖ មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយគេប្រទះឃើញសាកសពបុរសម្នាក់ ត្រូវឃាតកម្មកាប់សម្លាប់ជាច្រើនកំណាត់ នៅផ្ទះ ស្ថិតក្នុងភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន កំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ លើករណីនេះ។ ក្នុងនោះ នៅកន្លែងកើតហេតុ គេក៏ឃើញមានវត្តមានរបស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារព្រហ្មទណ្ឌផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៅឡើយទេ៕

You might also like More from author