ថ្ងៃស្អែក តុលាការ​នឹង​បន្ត​ជំនុំ​ជម្រះ​រឿង​ក្តី លោក រ៉ាត់ រ័ត្នមុនី ពាក់​ព័ន្ធ​ការ​ផលិត​វីឌីអូ ចំណង​ជើង «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ តុលាការក្រុងភ្នំពេញ នឹងបន្តជំនុំជម្រះរឿងក្តីលោក រ៉ាត់ រ័ត្នមុនី ចំពោះករណីផលិតវីឌីអូមួយ មានចំណងជើង «ម្តាយខ្ញុំលក់ខ្ញុំ» ដែលរដ្ឋាភិបាលចាត់ទុកថា ជាវីដេអូប្រឌិត បង្ខូចកេរ្តិ៍ឈ្មោះស្រ្តីខ្មែរ។

សូមរំលឹកថា ក្រោយសវនាការបញ្ចប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះ លោក កូយ សៅ បានសម្រេចយកសំណុំរឿង លោក រ៉ាត់ រ័ត្នមុនី មកបន្តជំនុំជម្រះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការ ជនត្រូវចោទ រ៉ាត់ រ័ត្នមុនី អះអាងថា «ខ្ញុំគ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ»

លោកបញ្ជាក់ទៀតថា «ខ្ញុំក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ ក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៉ី ផលិតវីទេ ដែលផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ ដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ»

លោក រ៉ាត់ រ័ត្នមុនី ត្រូវបានតុលាការឃុំខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចថៃចាប់ខ្លួន រួចបញ្ជូន មកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា។

ខ្សែវីដេអូ ដែលមានខ្លឹមសារ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារ តែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ខ្សែវីដេអូនេះ បានធ្វើឱ្យរាជរដ្ឋា ភិបាលយល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាថែមទៀត៕

(ប្រភព Fresh News)

You might also like More from author