សមត្ថកិច្ច​ចាប់​បក្ខពួក​ចោរ​ប្លន់​ម្នាក់ ដល់​ខេត្ត​កំពង់ធំ បន្ទាប់​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​ជនរង​គ្រោះ នៅ​ខេត្ត​បាត់ដំបង

(បាត់ដំបង)៖ អនុវត្តតាមដីការរបស់តុលាការ ខេត្តបាត់ដំបង សមត្ថកិច្ចជំនាញខេត្ត បានសហការជាមួយសមត្ថ កិច្ចជំនាញខេត្តកំពង់ធំ ស្រាវជ្រាវរហូតចាប់ខ្លួនបានបក្ខពួកម្នាក់ ដែលធ្វើសកម្មភាពប្លន់សម្លាប់ជនរងគ្រោះ នៅខេត្តបាត់ដំបង និងរត់គេចមកពួនសំងំ នៅក្នុងទឹកដីខេត្តពោធិ៍សាត់។

បើតាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនដៃដល់២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន បានសារភាពថា នៅមានបក្ខពួកខ្លួមម្នាក់ទៀត កំពុងតែរត់គេចខ្លួនទៅខេត្តកំពង់ធំ។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីបក្ខពួកចោរប្លន់ទាំងពីនាក់រួចមក សមត្ថកិច្ចជំនាញ ក៏បានសុំដីការពី តុលាការខេត្ត ដោយមានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវឈានដល់ការចាប់ខ្លួន បក្ខពួកជនដៃដល់ម្នាក់ទៀត នៅវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ នៅចំណុចភូមិ ពោធិខាវ ឃុំត្បូងប្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនមកខេត្តបាត់ដំបងវិញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

(ប្រភព Fresh News)

You might also like More from author