អគ្គិភ័យឆេះ​ទីតាំង​ស្ដុក​ប្រេងម៉ាស៊ីន នៅ​ខណ្ឌចំការមន បាន​រលត់​ទៅវិញ​ហើយ

(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យឆេះទីតាំងស្ដុកប្រេងម៉ាស៊ីនមួយកន្លែង នៅក្បែររង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយសមត្ថកិច្ចបានអន្ដរាគមន៍ដើម្បីបាញ់ពន្លត់អគ្គិភ័យមួយនេះ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ បានបញ្ចេញឡានទឹកចំនួន១៨គ្រឿងញៀន ដើម្បីទៅជួយសង្គ្រោះទីតាំងគ្រោះថ្នាក់ខាងលើ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ប៉ុន្ដែក្នុងប្រតិបត្តិការនេះ ក៏មានមន្ដ្រីពន្លត់អគ្គិភ័យ២នាក់ បានរងរបួសផងដែរ ដោយសារតែផ្ទុះសាំងត្រូវ។

បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីទំហំ នៃការខូចខាតនៅឡើយទេ ពោលគ្រាន់តែបញ្ជាក់ថា សម្ភារក្នុងទីតាំងខាងលើ ត្រូវបានភ្លើងឆេះទាំងស្រុង។ ដោយឡែក មូលហេតុវិញ សមត្ថកិច្ចក៏មិនទាន់ប្រាប់ដូចគ្នាផងដែរ ព្រោះនៅពេលនេះកំពុងស្រាវជ្រាវ និងធ្វើការសួរនាំម្ចាស់ទីតាំង៕

You might also like More from author