ចោរឆក់កាបូប​មន្រ្តី​អាវុធហត្ថ​ម្នាក់ យក​អស់​លុយ ៣០០០ដុល្លារ និង​កាំភ្លើង​មួយដើម (Video inside)

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ត្រូវក្រុមចោរឆក់កាបូបយកអស់លុយប្រមាណ ៣០០០ដុល្លារ និងកាំភ្លើងមួយដើម ខណៈជនរងគ្រោះក្នុងឯកសណ្ឋានស៊ីវិល កំពុងដើរចូលទៅរថយន្តមួយគ្រឿងដែលចតនៅម្ខាងផ្លូវ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វល់មូលកាំកូស៊ីតធី ខណ្ឌទួលគោក។

នៅក្នុងវីដេអូបង្ហាញថា មុនពេលកើតហេតុជនរងគ្រោះដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនៅការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស បានចេញពីម្ខាងផ្លូវសំដៅទៅរថយន្តរបស់ខ្លួនដោយកាន់កាបូប (មានកាំភ្លើង និងលុយប្រមាណ ៣០០០ដុល្លារ)។ ស្រាប់តែភ្លាមៗនោះក៏លេចមុខសញ្ញា២នាក់ ជិះម៉ូតូមួយគ្រឿងពាក់មួកសុវត្ថិភាព បានមកឆក់កាបូបរបស់ជនរងគ្រោះ បើកគេចបាត់ទៅ។

បើតាមសកម្មភាពនៅក្នុងវីដេអូខាងលើនេះ ក្រុមចោរអាចមានបក្ខពួក ២ ទៅ ៣ម៉ូតូទៀត ដើម្បីបិទគូទពីក្រោយ។ ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យប្តឹង ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរឆក់ទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់៕
(ប្រភព Fresh News)

You might also like More from author