សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះពរ សម្ដេច​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤​ព្រះវស្សា

(ភ្នំពេញ)៖ ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យមង្គលដ៏ប្រសើរ នៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា ដែលនឹងប្រព្រឹត្ត្តទៅនៅ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា មានខ្លឹមសារជាអាថ៍៖

ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារ លិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយ សកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ជាអម្ចាស់ជីវិតលើត្បូង។

ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យមង្គលដ៏ប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា ដែលនឹងប្រព្រឹត្ត្តទៅនៅ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមក្រាបបង្គំថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ជាអង្វែងត រៀងទៅ។

ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមាដែលបានរស់នៅ និងបំពេញ បេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងសូមដង្ហែតាមព្រះរាជគន្លងនៃព្រះរាជវីរៈគំរូមនុស្សធម៌ ប្រកបដោយ ព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាល នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែបានប្រោស ព្រះរាជូបត្ថម្ភថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាចំណែកយ៉ាងធំធេងក្នុងការជួយ ដល់ប្រជារាស្រ្តកម្ពុជា ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ម៉្យាងទៀត ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយ សក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា លើកតម្កើងវិស័យព្រះពុទ្ធ សាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ម្ចាស់ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ ជាពិសេស ឫទ្ធិព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះអង្គជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ដ្រកម្ពុជាទូទាំងប្រទេស ជាដរាបតរៀងទៅ។

សារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖

You might also like More from author