ជ្រូកជិត ៨០០ក្បាល​ត្រូវ​បាន​សម្លាប់​ព្រោះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ខាត​បង់​ថវិកាជិត ១៦​ម៉ឺន​ដុល្លារ​អាមេរិក

(ភ្នំពេញ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ជ្រូកប្រមាណ ៧៩៨ក្បាលហើយត្រូវបានសម្លាប់ ដោយសារតែកើត ជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លោក បានឱ្យដឹងថា តាមការវាយតម្លៃជាមធ្យមជ្រូកដែលសម្លាប់នេះមួយក្បាលខាតបង់ ប្រមាណ ២០០ដុល្លារអាមេរិក។លោក បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ជំងឺប៉េស្តជ្រូក អាហ្វ្រិក» ដែលរៀបចំឡើយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាមលោក តាន់ ផាន់ណារ៉ា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងកើតមាននៅក្នុងខេត្តចំនួន៤របស់កម្ពុជា រួមមាន៖ ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ៕

You might also like More from author