សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យអាជ្ញា​ធរ​ចុះ​ពិនិត្យ​ដល់​ទីតាំង​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចុះពិនិត្យដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាង ដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះ ឡើងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ ពេលវេលា»

សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកជាង២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយ សារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕

You might also like More from author