សាហាវមែន ! ម្តាយចិត្តអប្រិយប្រល័យកូនប្រុសអាយុ៤ឆ្នាំ ចំថ្ងៃកំណើត

(បរទេស)៖ ស្ត្រីជាម្តាយចិត្តព្រៃផ្សៃម្នាក់រស់នៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានសម្លាប់កូនប្រុសដ៏តូចរបស់ខ្លួនដែលទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ ហើយនៅចំថ្ងៃដ៏ពិសេសរបស់គ្នាទៀត។

នៅថ្ងៃកើតហេតុ ស្ត្រីដៃដល់ឈ្មោះ Crystal Valdez អាយុ៣៤ឆ្នាំបានវាយកូនប្រុសឈ្មោះ Christopher អាយុ ៤ឆ្នាំដោយរួមដៃគ្នាជាមួយមិត្តប្រុសឈ្មោះ Kesar Ruis អាយុ៤០ឆ្នាំ ប៉ុន្តែបន្ទាប់ពីរកឃើញពិរុទ្ធភាពនៃទោសកំហុស ស្ត្រីជាម្តាយរូបនេះកំពុងប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត រីឯបុរសជាមិត្តប្រុសនោះនឹងប្រឈមការជាប់ពន្ធនាគាររយៈពេល៧៥ឆ្នាំទៀតផង។

តាមហេតុការណ៍ឲ្យដឹងថា ម្តាយមីងរបស់កុមាររងគ្រោះឈ្មោះ Katrine Valdez បានមកលេងនៅចំថ្ងៃកំណើតរបស់ Christopher ប៉ុន្តែរកក្មួយមិនឃើញក៏ដើរពិនិត្យមើលក៏ប្រទះឃើញក្មួយប្រុសដេកដណ្តប់ភួយជិតរួចហើយក៏ដើរទៅទាញមើល ស្រាប់តែ Katrine ស្លុតចិត្តជាខ្លាំងពេលដែលឃើញក្មេងបានដាច់ខ្យល់ស្លាប់ទៅហើយ៕

You might also like More from author