ខឹងរង់ចាំ ក្នុងជួរយូរពេក បុរសចិត្តក្តៅម្នាក់ ផ្ទុះកំហឹងទិញសាំងដុតខ្លួនឯង ក្នុងធនាគារ

(បរទេស)៖ បុរសម្នាក់រស់នៅទឹកដីអូស្ត្រាលី បានធ្វើឲ្យធនាគារមួយខាតបង់ប្រាក់រាប់លានដុល្លារបន្ទាប់ពីរូបគេដុតខ្លួនឯងនៅក្នុងធនាគារនោះ ព្រោះតែផ្ទុះកំហឹងនឹងឈរតម្រង់ជួរយូរពេក។

បុរសបង្កហេតុអាយុ២២ឆ្នាំឈ្មោះ Nur Islam រស់នៅទីក្រុងមែលប៊ន នៅថ្ងៃកើតហេតុ រូបគេបានទៅកាន់ Commonwealth Bank ដែលស្ថិតនៅតំបន់ Springvale ដើម្បីដកប្រាក់ចំនួន $442 ពីគណនីរបស់ខ្លួន ប៉ុន្តែឈរ រង់ចាំកាន់តែយូរទៅៗធ្វើឲ្យបុរសចិត្តក្តៅរូបនេះផ្ទុះកំហឹងឡើង ក៏ដើរចេញទៅទិញសាំងក្បែរនោះអស់ប្រាក់ចំនួន $14.71 រួចដើរចូលធនាគារវិញជាមួយប៊ីដុងសាំងធ្វើឲ្យអ្នកខ្លះរត់គេចចេញហើយជននេះ ក៏ចាក់សាំងរួចទាញដែកកេះមកដុតខ្លួន ឯងតែម្តង។

ប៉ូលីសនិយាយថា Islam មកពីមីយ៉ាន់ម៉ា ហើយរស់នៅអូស្ត្រាលីដោយខុសច្បាប់ក្នុងពេលបង្កហេតុរូបគេបានធ្វើឲ្យមនុស្ស២៦នាក់រងរបួសកំពុងសម្រា កព្យាបាល រីឯរូបគេមិនរងគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែរាងកាយ៦០ភាគរយរងការរលាកខ្លាំង។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ Islam ក៏ត្រូវចាប់ខ្លួនយកមកកាត់ទោសហើយបើគិតជាទឹកប្រាក់បណ្តាលមកពីការខូចខាតក្នុងធនាគារគឺមានចំនួនជិត ៣លានដុល្លារ ព្រោះតែទង្វើជនបង្កហេតុនេះ៕

You might also like More from author