កំពុងថតរូបរៀបការ ស្រាប់តែកូនកំលោះ ហក់ចូលទន្លេ ជួយសង្គ្រោះក្មេង កំពុងលង់ទឹក

(បរទេស)៖ មនុស្សជាច្រើនពិតជាស្មានមិនដល់ចំពោះទឹកចិត្តបុរសជាកូនកំលោះម្នាក់សុខចិត្តលោតចូលទន្លេ ដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់កំពុងលង់ទឹក ខណៈដែលខ្លួនកំពុងថតរូបរៀបការ ជាមួយគូស្នេហ៍។

ហេតុការណ៍នេះ កើតឡើងនៅទឹកដីកាណាដា នៅថ្ងៃកើតហេតុ កូនកំលោះនិងកូនក្រមុំដែលមានឈ្មោះថា Clayton “Clay” និង Brittany Cook បានបញ្ចប់ពិធីសច្ចារួចហើយពួកគេត្រៀមថតរូបអាពាហ៍ពិពាហ៍ថែមទៀត ហើយជាងថតបានប្រាប់ឲ្យទៅរកទីតាំងល្អ ដើម្បីផ្តិតយករូបភាពមើល ទៅស្រស់ស្អាតនៅក្បែរទន្លេ ប៉ុន្តែចៃដន្យកូនកំលោះក៏ប្រទះឃើញក្មេងលង់ទឹក ក៏ហក់ទៅជួយទាំងកំពុងថតរូបរៀបការ រីឯជាងថតក៏មិនបង្អង់ដែរដោយបានថត រូបភាពបុរសជាកូនកំលោះនោះលោតចូលទឹកជួយសង្គ្រោះក្មេង។

ក្មេងប្រុសរងគ្រោះបានដឹងខ្លួនឡើងវិញដោយនៅក្បែរនោះមានក្មេងពីរនាក់ទៀតឈររង់ចាំហើយពួកគេសារភាពថា ជាអ្នកច្រានមិត្តភក្តិឲ្យធ្លាក់។ មួយសន្ទុះក្រោយមកបងស្រីក្មេងប្រុសរងគ្រោះបានមកយកប្អូនត្រឡប់ទៅផ្ទះដោយសុវត្ថិភាព រីឯកូនកំលោះក៏បន្តការថតរូបជាមួយភរិយាតែនាងមិនភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ស្វាមីទេ ដោយនិយាយថា នេះជាទម្លាប់គេទៅហើយ ព្រោះតែស្វាមីនាងជាបុរសមានសន្តានចិត្តល្អ៕

The groom saving the boy

You might also like More from author