លួចមានប្រុសថ្មី ខាងប្រុសដឹង ជួលអ្នកស៊ើប ឲ្យចាំថតសកម្មភាព យកមកចាក់ឲ្យអាម៉ាស់ ក្នុងពិធីរៀបការ

(បរទេស)៖ បុរសជាកូនកំលោះម្នាក់ទោះបីជាដឹងថា អនាគតកូនក្រមុំរបស់ខ្លួនកំពុងបោកប្រាស់ដោយលួចទាក់ទងប្រុសថ្មីក៏ដោយ ប៉ុន្តែគេនៅតែសម្រេចចិត្ត រៀបការជាមួយនាង ដើម្បីជាការសងសឹកនៅក្នុងថ្ងៃដ៏វិសេសនោះ រីឯនារីជាកូន ក្រមុំមិនបានដឹងពីរឿងនេះឡើយ។

Zhou អាយុ៤២ឆ្នាំរស់នៅទឹកដីសាំងហ្គាពួរ ធ្វើការជាអ្នកស៊ើបអង្កេតបានបង្ហាញរូបភាពជាមួយនឹងសាច់រឿងដោយនិយាយថា នាងត្រូវបានបុរសជំនួញម្នាក់ជួលឲ្យតាមដានគូដណ្តឹង ព្រោះគេសង្ស័យលើនាងថា កំពុងបោកប្រាស់ហើយនាងក៏តាមនារីនោះអស់រយៈពេល៦សប្តាហ៍រហូតមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា នារីជាអនាគតកូនក្រមុំរបស់បុរសជំនួញនោះ ពិតជាបោកប្រាស់លោកមែន ព្រោះនាងលួចណាត់ជួបប្រុសផ្សេង និងឱបថើបគ្នាមុនដើរចូលសណ្ឋាគារទៀតផង។

ក្រោយមក អ្នកស៊ើបអង្កេតរូបនេះមានការភ្ញាក់ផ្អើល ព្រោះនាងត្រូវបានអញ្ជើញឲ្យទៅចូលរួមពិធីរៀបការរបស់អ្នកទាំងពីរ ទីបំផុតក្នុងថ្ងៃរៀបការកូនកំលោះបានយកវីដេអូ ដែលនាងថតបានទៅចាក់ក្នុងពិធី ខណៈដែលម្នាក់ៗកំពុងតែរីករាយធ្វើឲ្យគ្រួសារទាំងសងខាងព្រមទាំងមិត្តភក្តិនាំគ្នាស្រឡាំងកាំង។ រីឯនារីជាកូនក្រមុំ ព្រោះតែក្តីអាម៉ាស់ក៏រត់ចេញហើយពីធីរៀបការក៏ត្រូវបានរំសាយដែរ៕

Groom showing the video to wedding guests

You might also like More from author