ស្មានមិនដល់! ប្តីរវល់​ធ្វើការ ស្រាប់តែ​ប្រពន្ធ​ខូចចិត្ត នឹង​ភាពក្រីក្រ​ទិញ​សាំង​ចាក់​ដុត​ខ្លួនឯង និង​កូន​ពីរនាក់​ស្លាប់ យ៉ាងអណោចអធ័ម!

(ឥណ្ឌា)៖ ប៉ូលិសកំពុងស៊ើបអង្កេតលើករណីមួយ ដែលបណ្តាលឲ្យក្មេងពីរនាក់ត្រូវដុតទាំងរស់ស្លាប់ យ៉ាងអណោចអធ័ម បន្ទាប់ពីស្ត្រីជាម្តាយដាច់ចិត្តសម្លាប់កូនខ្លួនឯង ព្រោះតែធុញថប់នឹងរស់នៅ ក្នុងជីវភាពក្រីក្រខ្លាំងពេក។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា ម្តាយចិត្តអប្រិយអាយុ ២៩ឆ្នាំ ឈ្មោះ Anita Ajay Kumar Kanojiya ប៉ូលិសរកឃើញសាកសពក្មេងពីរនាក់ ត្រូវម្តាយដុតស្លាប់យ៉ាងវេទនា ហើយនាងក៏បានចាក់សាំងដុតខ្លួនឯងផងដែរ។

បុរសជាស្វាមីបានប្រាប់ប៉ូលិសថា គាត់តែងឮប្រពន្ធត្អូញត្អែរពីជីវភាពក្រីក្រខ្លាំង ប៉ុន្តែខ្លួនមិនអាចជួយអ្វីបាន ក្រៅពីខិតខំធ្វើការទាំងយប់ថ្ងៃ ដោយមិនគិតថា នាងគិតខ្លីបែបនេះទេ ហើយនៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការបាត់ មិនដឹងថាភរិយាចេញទៅទិញសាំង មកចាក់ដុតសម្លាប់កូនអាយុ៩ខែឈ្មោះ Durgesh និងម្នាក់ទៀតអាយុ២ឆ្នាំឈ្មោះ Nandin ព្រមចាក់សាំងដុតខ្លួនឯងដូច្នេះឡើយ រហូតដល់អ្នកជិតខាងបានឃើញផ្សែងហុយ ចេញពីក្នុងផ្ទះ ក៏ដើរទៅគោះទ្វារ តែគ្មានអ្នកឆ្លើយក៏ទូរស័ព្ទហៅរូបលោក។

បុរសជាប្តីបានទាក់ទងទៅប៉ូលិស មកកាន់កន្លែងកើតហេតុ តែជាអកុសល ភរិយា និងកូនទាំងពីរត្រូវអណ្តាតភ្លើងឆាបឆេះ រហូតបាត់បង់ជីវិតទៅហើយ៕

You might also like More from author