ប្លែកទៀតហើយ​! ស្ត្រីម្នាក់​ប្រកាស​ថា ខ្លួន​នឹង​រៀបការ ជាមួយ​ចង្កៀង​ព្យួរ​លើ​ពិដាន ​មាន​អាយុកាល​ដល់​ទៅ ៩០ឆ្នាំ

(អង់គ្លេស)៖ ស្ត្រីម្នាក់រស់នៅប្រទេសអង់គ្លេស បានប្រកាសថា នាងនឹងរៀបការជាមួយចង្កៀងព្យួរលើពិដានមួយ ដែលនាងលង់ស្រឡាញ់ជាយូរមកហើយ។ Amanda Liberty អាយុ ៣៣ឆ្នាំនិយាយថា នាងមានចង្កៀងបំភ្លឺនេះ ចំនួន២៤ នៅក្នុងផ្ទះ ដែលទិញតាម រយៈ eBay ហើយនាងមានទំនាក់ទំនង ជាមួយវាទាំងអស់រហូតដល់ថ្ងៃមួយ នាងបាន ទិញ Lumiere ដែលជាចង្កៀងព្យួរ លើពិដានដ៏ល្អមួយ ផលិតនៅអាល្លឺម៉ង់មានតម្លៃ ៤០០ផោន ស្មើនឹង៥៣៣ដុល្លារ ទីបំផុត នាងក៏លង់ស្រឡាញ់ Lumiere ហើយសម្រេចចិត្តថា នឹងរៀបការជាមួយវា។

មិនត្រឹមតែប៉ុណ្ណឹង Liberty ធ្វើឲ្យមនុស្សជាច្រើន ហួសចិត្តជាខ្លាំង នៅពេលដែលនាងនិយាយថា ចង្កៀងផ្សេងទៀត ហាក់ដូចជាច្រណែន ពេលនាងយក Lumiere មកនៅក្បែរខ្លួន ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នា ស្មានមិនដល់គឺស្ត្រីម្នាក់នេះ ស្រឡាញ់តែវត្ថុ ឬរបស់ប្រើប្រាស់ប៉ុណ្ណោះ ដូចជា កាលនៅអាយុ ១៤ឆ្នាំ នាងធ្លាប់ស្រឡាញ់ឧបករណ៍ស្គរ ក្រោយមកលង់ស្រឡាញ់ រូបសំណាកសេរីភាពនៅក្រុងញូវយ៉ក រហូតផ្លាស់ប្តូរឈ្មោះមកជា Liberty។

ប៉ុន្តែពេលនេះនាង Amanda Liberty បែរជាងាកមកស្រឡាញ់ចង្កៀង ព្យួរលើពិដានទៅវិញ រហូតដល់ទិញចិញ្ចៀនពេជ្រមួយវង់ បំពាក់លើ Lumiere ព្រមទាំងអះអាងថា គ្រោងនឹងរៀបការជាមួយវាទៀតផង៕

You might also like More from author