ការសិក្សាៈ ឆ្មាព្រៃប្រហែល​ជាអាចមាន​ជំងឺវង្វេង​ដូចមនុស្សដែរ

(ទីក្រុងញ៉ូវយ៉ក)៖ ក្រុមអ្នកវិទ្យាសាស្រ្តដែលសិក្សាអំពីឆ្មាព្រៃមួយប្រភេទដែលជិតផុតពូជនិយាយថា ពួកគេបាន រកឃើញប្រភេទប្រូតេអ៊ីននៅក្នុងខួរក្បាលរបស់ពួកវា មានលក្ខណៈស្រដៀងនឹងប្រភេទប្រូតេអ៊ីនដែលត្រូវបាន រកឃើញនៅក្នុងខួរក្បាលរបស់អ្នកជំងឺវង្វេង។

យោងទៅតាមប្រភពពត៌មានABCបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិនិត្យអាការៈរបស់ ឆ្មាព្រៃ Tsushima Leopard ដែលត្រូវបានគេយកមកពីប្រទេសជប៉ុនភាគខាងលិច ហើយពួកគេបានរកឃើញ neurofibrillary tangles ឬ NFT ដែលវាគឺជាប្រភេទប្រូតេអ៊ីនម្យ៉ាងដែលកើតមាននៅក្នុងខួរក្បាលអ្នកមានជំងឺ វង្វេង ក៏ប៉ុន្តែកម្រកើតមានចំពោះសត្វខ្លាំងណាស់។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អាការៈនៃរោគវង្វេងរបស់វាគឺមិនត្រូវបានគេដឹង ឡើងពីព្រោះថា អាកប្បកិរិយារបស់ពួកវាមានភាពប្រក្រតីដូចជាសត្វឆ្មាដទៃទៀតដែរ៕

You might also like More from author