អតីត​ប្រធាន​ធនាគារ​វៀតណាម ត្រូវ​ចាប់​ខ្លួន​​ពី​បទ ធ្វើ​ឲ្យ​ខាតបង់​​ថវិកា ៤០០លានដុល្លារ

(ហូជីមិញ)៖ អតីតប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃធនាគារវៀតណាមមួយកន្លែង ត្រូវបានចាប់ខ្លួន ពីបទធ្វើឲ្យខាតបង់ថវិកាជាង ៩,០០០ពាន់លានដុង ឬស្មើនឹងជាង ៤០០លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

លោក Hoang Van Toan អតីតប្រធានធនាគារ ឈ្មោះថា Trustbank ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន នៅថ្ងៃអង្គារម្សិលមិញនេះ ដោយរូបលោករួមជាមួយ និងសមាជិកមួយចំនួនទៀត នៃក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារ បានទទួលរងការចោទប្រកាន់ថា បានបំពានគោលការណ៍ នៃការផ្តល់ប្រាក់កម្ចី ដែលបានបណ្តាលឲ្យខាតបង់ ថវិការាប់រយលានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរ នៅក្នុងចំណោមថវិកាចំនួនជា ៤០០លានដុល្លារ ដែលលោក Toan រួមនិងគ្នីគ្នាបានធ្វើ ឲ្យខាតបង់ដល់ធនាគារ នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៤នោះ ទឹកប្រាក់ប្រហែល ២៧០លានដុល្លារ ត្រូវបានប្រមូលយកមកវិញហើយ៕

You might also like More from author