ហេតុអ្វី​បាន​ជា​សត្វ​កង្កែប មួយ​ចំនួន​អាច​ធ្វើឲ្យ​មនុស្ស​ពុល?

(បរទេស)៖ មិនមែនកង្កែបទាំងអស់សុទ្ធតែធ្វើឲ្យពុលនោះទេ កង្កែបមួយចំនួនត្រូវបង្កប់ដោយពិស ដែលពួកវាអាចប្រើប្រាស់ ប្រសិនបើពួកវាត្រូវរងការវាយប្រហារ ពីសត្វដទៃទៀតដែលស៊ីសាច់ជាអាហារ។

ជាទូទៅ សត្វគីង្គក់មានពិស ដែលវាបានបញ្ចេញតាមរយៈស្បែករបស់វា ប្រសិនបើវាត្រូវរងការវាយប្រហារ។ ចំណែកឯសត្វឆ្កែ និងឆ្មា ក៏ត្រូវបានជួបប្រទះជាមួយនឹងជាតិពិសនៃសត្វថ្នាក់កង្កែបនេះដែរ តែទោះបីជាយ៉ាងណាក្តី ពួកវាកម្រនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ផ្ទុយទៅវិញវាថែមទាំងបានបង្រៀនពួកវា ឲ្យចេះចៀសវាងពីថលជលិកសត្វទាំងនេះ ដែលជាសត្វដែលអាចរស់នៅលើគោកក៏បាន ក្នុងទឹកក៏បាន។

សត្វគីង្គក់ដែលមានរាងដូចឈើច្រត់ គឺជាសត្វគីង្គក់ដែលមានទំហំធំ ហើយវាមានជាតិពិស ដែលត្រូវបានបង្កឡើងតាមរយៈការរមៀលខ្លូន បើវាត្រូវគេបានស៊ី៕

You might also like More from author