អ្នកនិពន្ធ​​ និងថតភាពយន្តរបស់អាមេរិក២រូប​​ នឹងមកចែករំលែក​បទពិសោធន៍​​ ដល់អ្នកស្រឡាញ់​ការថត​​ និងផលិត​វីដេអូ​នៅកម្ពុជា​​

- Advertisement -

(ភ្នំពេញ)៖ Emerald HUB មានកិត្តិយស សូមអញ្ជើញលោកអ្នក ដែលមានចំណាប់អារម្មណ៍ ខាងផ្នែកថត និងផលិតវីដេអូ ចូលរួមសិក្ខាសាលានាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាច នៅ Emerald HUB Coworking & Startup Office ស្ដីអំពី «ការផលិតវីដេអូប្រកប ដោយប្រសិទ្ធិភាព សម្រាប់អាជីវកម្ម» ដែលធ្វើបទបង្ហាញដោយសមាជិក Remote Year និងគាំទ្រដោយដៃគូ សហការក្រុមហ៊ុន ឌីជីអ៊ីនធឺណិត Smart អម្រិត និងសប្បាយ។

សិក្ខាសាលានេះ នឹងលើកបង្ហាញពី ដំណើរការនៃការរៀបចំផែនការ ការគិត និងការបង្កើតវីដេអូ សម្រាប់អាជីវកម្ម។ មានវាគ្មិន២រូប គឺ Gianna និង Katherine នឹងលើកយកឧទាហរណ៍ ជាក់ស្តែងមកសិក្សា និងចែករំលែកវិធីសាស្រ្តជាជំហានៗ ដើម្បីឲ្យលោកអ្នកកាន់តែយល់ច្បាស់។

Gianna Zoppi គឺជាអ្នកនិពន្ធ និងថតភាពយន្ត និងវីដេអូ មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក គាត់មានចំណង់ចំណូលចិត្តផ្នែកកីឡា ការធ្វើដំណើរ និងផលិតខ្សែភាពយន្តផ្សងព្រេង។ Gianna បាន បង្កើតក្រុមហ៊ុន ឈ្មោះSilver Moth Films ដើម្បីបំពេញបំណង ក្នុងការស្រលាញ់ វិស័យផលិតភាពយន្តរបស់នាង។

Katherine Conaway គឺជាអ្នកផលិត និងអ្នកនិពន្ធ និងជាអតីតគ្រូបង្រៀននៅរដ្ឋ NYC, Texas, Morocco និង Bulgaria។ គាត់មានជំនាញក្នុង ការធ្វើការជាមួយអាជីវកម្មផ្សេងៗ ដើម្បីរៀបចំបង្កើត ម៉ាកអោយមានលក្ខណៈពិសេស និងចែករំលែករឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធ៕

សូមចូលរួមដោយសេរី! ទីតាំងកម្មវិធី៖ ជាន់ទី ១១ អាគារ៣៦ ផ្លូវ១៦៩ (អាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ)
សូមចុះឈ្មោះជាមុនតាមរយៈ https://goo.gl/CG24Sp និងលេខទូរស័ព្ទ ០៩៣ ៣១៦៧៨១

You might also like More from author