អាគារ​ដែល​ខ្ពស់ៗ​បំផុត ដែល​​បែង​ចែក​ទៅ​តាម​ចំណាត់​ថ្នាក់​នៃ​ប្រទេស​និមួយៗ ក្នុង​ឆ្នាំ​២០១៧ ក្នុង​នោះ​អាគារ VATTANAC CAPITAL របស់​កម្ពុជា​ជាប់​លេខ​៤៤! (Video Inside)

- Advertisement -

(ភ្នំពេញ)៖ ខាងក្រោមនេះគឺជាតារាងបង្ហាញពីអគារខ្ពស់ៗជាងគេបំផុតនៅលើពិភពលោក បែងចែកទៅតាមចំណាត់ថ្នាក់ នៃប្រទេសនិមួយៗ នៅក្នុងឆ្នាំ ២០១៧។ តារាងនេះ ត្រូវបានរួមបញ្ចូលតែអគារដែលបានបញ្ចប់ការសាងសង់ (ឬយ៉ាងហោចណាស់ សាងសង់ចេញជារូបរាង)។ សរុបចំនួន ២០ ប្រទេស ដែលបង្ហាញខ្លួន នៅក្នុងតារាងរាយនាម ដែលមានអគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី ៣០០ ម៉ែត្រ និង មួយចំនួនទៀត។ ប្រទេសមួយចំនួន បានសាងសង់អាគារថ្មីៗ កម្ពស់ខ្ពស់ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ រួមទាំងអាគារចាស់ៗ ដែលមានកម្ពស់ខ្ពស់បំផុត នៅប្រទេសមួយ ដែលជាវិហារគ្រឹះពេត្រុស នៅទីក្រុងវ៉ាទីកង់ ដែលជាអគារខ្ពស់ជាងគេរបស់ប្រទេសចាប់តាំងពីឆ្នាំ ១៦៥២។

បញ្ជីនេះរួមបញ្ចូលអគារខ្ពស់បំផុត (សាងសង់រួច) នៅតាមប្រទេសនិមួយៗក្នុងពិភពលោក។ រាល់ការវាស់វែងទាំងអស់ ត្រូវបានកំណត់ និង ទទួលស្គាល់ ដោយក្រុមប្រឹក្សាស្តីពីអគារខ្ពស់ៗ និង ទីជម្រកទីលំនៅ (CTBUH) ។ កម្ពស់ត្រូវបានគេវាស់ទៅកំពូលនៃអគារ បូកបញ្ចូលទាំងអង់តែនរបស់វា។ ប្រទេសនីមួយៗ មានអគារតែមួយគត់ ដែលតំណាងឲ្យអាគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសទាំងនោះ។

50. អាគារ MAASTOREN ៖ មានកម្ពស់ ១៦៥ ម៉ែត្រ ឬស្មើនឹង ៥៤១ ហ្វីត ស្ថិតនៅទីក្រុង Rotterdam ប្រទេសប៉ូឡូញ
49. អាគារ VERO CENTRE៖ មានកម្ពស់ ១៧០ ម៉ែត្រ ឬស្មើនឹង ៥៥៩ ហ្វីត ស្ថិតនៅទីក្រុង Auckland ប្រទេសនូវែលសេឡង់
48. អាគារ AVAZ TWIST TOWER ៖ មានកម្ពស់ ១៧២ ម៉ែត្រ ឬ ស្មើនឹង ៥៦៤ ហ្វីត ស្ថិតនៅសារាយ៉េវូ ប្រទេសបូស្នី
47. TORRE CAVIA ៖ មានកម្ពស់ 173 ម៉ែត្រ ស្ថិតនៅ Buenos Aires អាហ្សង់ទីន
46. ROCHE TOWER ៖ មានកម្ពស់ 178 ម៉ែត្រ ស្ថិតនៅ Basel ប្រទេសស្វីស
45. NORTHERN LIGHTS 1 ៖ មានកម្ពស់ 180 ម៉ែត្រ ស្ថិតនៅ អាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន
44. VATTANAC CAPITAL ៖ មានកម្ពស់ 184 ម៉ែត្រ ស្ថិតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
43. AMMAN ROTANA HOTEL ៖ មានកម្ពស់ 188 ម៉ែត្រ ស្ថិតនៅ Amman, JORDAN
42. TURNING TORSO ៖ មានកម្ពស់ 190 ម៉ែត្រ ស្ថិតនៅ Malmö, SWEDEN
41. SAMA BEIRUT ៖ មានកម្ពស់ 195 ម៉ែត្រ ស្ថិតនៅ បេរូត លីបង់
40. SOCAR TOWER ៖ មានកម្ពស់ 196 ម៉ែត្រ ស្ថិតនៅ បាគូ អាស៊ែបៃហ្សង់
39. BATUMI TECHNICAL UNIVERSITY TOWER ៖ មានកម្ពស់ 200 ម៉ែត្រ ស្ថិតនៅ បាទូមី ប្រទេសហ្សកហ្ស៊ី
38. MILLENNIUM PALACE៖ មានកម្ពស់ 219 ម៉ែត្រ ស្ថិតនៅ ទីក្រុងរមណីយដ្ឋានឆ្នេរមួយ នៃភាគខាងត្បូង ប្រទេសប្រេស៊ីល
37. DC TOWER 1 ៖ មានកម្ពស់ 220 ម៉ែត្រ ស្ថិតនៅទីក្រុង វីយែន , ប្រទេសអូស្រា្ដលី
36. CARLTON CENTRE៖ មានកម្ពស់ 223 ម៉ែត្រ ស្ថិតនៅ ចូហានណេសបួរ អាហ្វ្រិកខាងត្បូង
35. PARQUE CENTRAL TORRE៖ មានកម្ពស់ 225 ម៉ែត្រ ស្ថិតនៅទីក្រុង ការ៉ាកាស ប្រទេស វេនេហ្ស៊ុយឡា
34. PALACE OF CULTURE AND SCIENCE៖ មានកម្ពស់ 231 ម៉ែត្រ ស្ថិតនៅ Warsaw ប្រទេសប៉ូឡូញ, POLAND
33. TOUR FIRST៖ មានកម្ពស់ 231 ម៉ែត្រ ស្ថិតនៅទីក្រុង ប៉ារីស ប្រទេសបារាំង
32. BD BACATÁ៖ មានកម្ពស់ 240 ម៉ែត្រ ស្ថិតនៅ ទីក្រុងបូកូតា កូឡុំប៊ី
31. ALLIANZ TOWER ៖ មានកម្ពស់ 247 ម៉ែត្រ ស្ថិតនៅ អេស៊ី មីឡាន ប្រទេសអ៊ីតាលី
30. TORRE DE CRISTAL ៖ មានកម្ពស់ 249 ម៉ែត្រ ស្ថិតនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ់
29. THE IMPERIAL៖ មានកម្ពស់ 256 ម៉ែត្រ ស្ថិតនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា
28. PBCOM TOWER ៖ មានកម្ពស់ 259 ម៉ែត្រ ស្ថិតនៅ ម៉ាកាទី ប្រទេសហ្វីលីពីន
27. ISTANBUL SAPPHIRE៖ មានកម្ពស់ 261 ម៉ែត្រ ស្ថិតនៅ អ៊ីស្តង់ប៊ុល ប្រទេសទួកគី
26. FOUR SEASONS HOTEL៖ មានកម្ពស់ 270 ម៉ែត្រ ស្ថិតនៅ ម៉ាណាម៉ា Manama ប្រទេសបារ៉ែន
25. Torre KOI ៖ មានកម្ពស់ 276 ម៉ែត្រ ស្ថិតនៅ ទីក្រុង ម៉ុងតេរេយ ប្រទេសម៉ិកស៊ិក
24. TRUMP OCEAN CLUB INTERNATIONAL HOTEL & TOWER ៖ មានកម្ពស់ 284 ម៉ែត្រ ស្ថិតនៅ ទីក្រុងប៉ាណាម៉ា ប្រទេសបាណាម៉ា
23. BAHRIA ICON TOWER៖ មានកម្ពស់ 286 ម៉ែត្រ ស្ថិតនៅការ៉ាឈិ ប្រទេសប៉ាគីស្ថាន
22. TANJONG PAGAR CENTRE៖ មានកម្ពស់ 290ម៉ែត្រ ស្ថិតនៅ សាំងហ្គាពួរ ប្រទេសសាំងហ្គាពួរ
21. FIRST CANADIAN PLACE ៖ មានកម្ពស់ 298 ម៉ែត្រ ស្ថិតនៅ ទីក្រុង Toronto ប្រទេសកាណាដា
20. ASPIRE TOWER ៖ មានកម្ពស់ 300 ម៉ែត្រ ស្ថិតនៅទីក្រុង ដូហា ប្រទេស កាតា
19. ABENO HARUKAS ៖ មានកម្ពស់ 300 ម៉ែត្រ ស្ថិតនៅទីក្រុងអូសាកា ប្រទេសជប៉ុន
18. GRAN TORRE SANTIAGO ៖ មានកម្ពស់ 300 ម៉ែត្រ ស្ថិតនៅរដ្ឋ សាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី សហរដ្ឋអាមេរិក
17.COMMERZBANK TOWER ៖ មានកម្ពស់ ៣០០.១ ម៉ែត្រ ស្ថិតនៅ Frankfurt ប្រទេសអាឡីម៉ង់
16. THE SHARD ៖ មានកម្ពស់ ៣០៦ម៉ែត្រ ស្ថិតនៅទីក្រុងឡុង សហរដ្ឋអាមេរិក
15. GAMA TOWER ៖ មានកម្ពស់ ៣១០ ម៉ែត្រ ស្ថិតនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី
14. MAHANAKHON ៖ មានកម្ពស់ ៣១៤ម៉ែត្រ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ
13. Q1 (Queensland Number One)៖ មានកម្ពស់ ៣២៣ ម៉ែត្រ ស្ថិតនៅGold Coast ប្រទេសអូស្រា្ដលី
12. RYUGYONG HOTEL ៖ មានកម្ពស់ ៣៣០ ម៉ែត្រ ស្ថិតនៅទីក្រុងព្យុងយាង ប្រទេសកូរ៉េខាងជើង
11. KEANGNAM HANOI LANDMARK TOWER ៖ មានកម្ពស់ 336 ម៉ែត្រ ស្ថិតនៅទីក្រុងហាណួយ ប្រទេសវៀតណាម
10. FEDERATION TOWER៖ មានកម្ពស់ 374 ម៉ែត្រ ស្ថិតនៅទីក្រុង មូស្គូ ប្រទេសរុស្សី
9. AL HAMRA TOWER ៖ មានកម្ពស់ 413 ម៉ែត្រ ឬស្មើនឹង 1,354 ហ្វីត ស្ថិតនៅទីក្រុង គុយវ៉ែត ប្រទេសគុយវ៉ែត
8. អាគារ PETRONAS TOWERS ៖ មានកម្ពស់ 452ម៉ែត្រ ឬស្មើនឹង 1,483 ហ្វីត ស្ថិតនៅទីក្រុងកូឡាលាំពួរ ប្រទេសម៉ាឡេស៊ី
7. INTERNATIONAL COMMERCE CENTRE៖ មានកម្ពស់ 484 ម៉ែត្រ 1,588 ហ្វីត ស្ថិតនៅទីក្រុង Hong Kong ប្រទេស HONG KONG
6. TAIPEI 101 ៖ មានកម្ពស់ 508 ម៉ែត្រ ឬស្មើនឹង 1,667 ហ្វីត Taipei ប្រទេសតៃវ៉ាន់
5. ONE WORLD TRADE CENTER៖ មានកម្ពស់ 546 ម៉ែត្រ ឬស្មើនឹង 1,792 ហ្វីត ស្ថិតនៅទីក្រុងNew York សហរដ្ឋអាមេរិក
4. អាគារ LOTTE WORLD TOWER ៖ មានកម្ពស់ 555 ម៉ែត្រ ឬស្មើនឹង 1,823 ហ្វីត ស្ថិតនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង
3. អាគារ ABRAJ AL-BAIT ៖ មានកម្ពស់ 601 m ឬស្មើនឹង 1,972 ហ្វីត ស្ថិតនៅ Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
2. អាគារ SHANGHAI TOWER ៖ មានកម្ពស់632 ម៉ែត្រ ឬ ស្មើនឹង2,073 ហ្វីត ស្ថិតនៅទីក្រុង សៀងហៃ ប្រទេសចិន
1. អាគារ BURJ KHALIFA៖ មានកម្ពស់ ៨២៨ ម៉ែត្រ ឬ ស្មើនឹង ២ ៧១៧ ហ្វីត ស្ថិតនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម

You might also like More from author