អាថ៌កំបាំង​អំពី​ផែន​ទឹកកក និង​កំពស់​ទឹក​សមុទ្រ

- Advertisement -

(សឹង្ហបុរី)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិកបានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និងកំណត់រូបរាងឲ្យបានច្បាស់ជាងមុន នៃការកើនឡើងកំពស់ទឹកសមុទ្រ ដែលបានមកពីការរលាយផែនទឹកកក និងកាតឹបទឹកកក។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាច ជួយជំរុញឲ្យការសិក្សាអាចដឹងកាន់តែច្បាស់អំពីកំរិតទឹកជំនន់ អាចឡើងទៅតំបន់ច្រាំងសមុទ្រលឿនប៉ុណ្ណា ដែលវាកើតឡើងដោយសារការកើនឡើងនៃកំដៅផែនដី។ ការសិក្សាដែលបានធ្វើឡើងនៅមហាវិទ្យាល័យ កូរ៉ូណាដូដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរកឃើញថា ការរួមតូចនៃផែនទឹកកក និងកាតឹបទឹកកកបានកំពុងតែធ្វើឲ្យកំពស់ទឹកសមុទ្រឡើងទៅដល់ ១.៥មីលីលីតក្នុងមួយឆ្នាំ ដែលត្រូវវាស់ដោយរង្វាស់មានក្រិតចាប់ពី ១.២មីលីលីត្រ ទៅ១.៨មីលីត្រ។ មិនតែប៉ុណ្ណោះ ការសិក្សក៏ធ្វើការទស្សន៏ទាយដែរថា កំពស់ទឹកសមុទ្រនឹងអាចកើនឡើងរហូតដល់ ២ម៉ែត្រ ក្នុងឆ្នាំ២១០០។

ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា «កំពស់ទឹកសមុទ្របានកើនឡើងជាមធ្យម​ក្នុង​រយៈកំពស់ប្រហែលជា ១៨សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ១៩០០ និងការកើនឡើង​នៃកម្តៅផែនដីដ៏ឆាប់រហ័ស ក៏នឹងអាចធ្វើឲ្យកំពស់ទឹកសមុទ្រ​កើនឡើងយ៉ាងឆាប់រហ័រដែរ»។ ដើម្បីទទួលបាន​រូបភាពបដ៏ប្រសើរ លោក Wahr និងក្រុមការងារបានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដែលអាចវាស់អំពីបំរែបំរួលនៃផ្ទាំងទឹកកក ដែលទិន្នន័យទាំងនេះបានផ្តល់អំពីការបំរែបំរួលតាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ ការសិក្សាទៅលើផែនទឹកកក នឹងកាតឹបទឹកកកបានបូករួមទាំង តំបន់ដែលគ្របដណ្តប់​ដោយទឹកកកនៅតំបន់អាកទិចនៃប៉ូលខាងជើង អាមេរិកខាងជើង អាស៊ីកោះគ្រីនលេន និងទ្វីបអង់តាក់ទិចផងដែរ។

សរុបសេចក្តីមក កំរិតនៃកំពស់ទឹកសមុទ្រកើនឡើងយ៉ាងលឿននៅក្នុងទសវត្យថ្មីៗនេះ ដោយបាន​កើនឡើងទៅដល់ ៣.៥មីលីលីតក្នុងមួយឆ្នាំ និងពាក់កណ្តាទៀតបានមកពី ការឡើងកម្តៅនៃមហាសមុទ្រ។ ទឹកកើនឡើងនៅពេលដែលវា មានសីតុណ្ហាភាពក្តៅជាងធម្មតា។ ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញថា ការរលាយទឹកកកនៅកោះ គ្រីនលេន និងនៅទ្វីបអាទិច បានកំពុងតែធ្វើឲ្យកំពស់ទឹកកើនឡើង ១​មីលីលីតក្នុងមួយឆ្នាំ។ ហើយក្រុមអ្នកស្រាវជ្រាវក៏បាននិយាយថា «តាមរយៈ​ផ្កាយរណបយើងឃើញថា មានតំបន់ទឹកកកជាច្រើនត្រូវបានរលាយ ដោយសារការកើនឡើងនៃកំដៅផែនដី ដែលនេះគឺជាការព្រួយបារម្ភមួយផងដែរ»

You might also like More from author