វិធីងាយៗ​​ដើម្បី​សម្រស់​លោកអ្នក

(ចំណេះដឹង)៖ ការរក្សាចំណុចល្អក្នុងរាងកាយនៅជាមួយអ្នកបានយូរ ត្រូវអាស្រ័យលើអាហារ និងការហាត់ប្រាណ ជាគោល ដែលត្រូវមានការអត់ធន់និងព្យាយាមយ៉ាងខ្ពស់បំផុត ជាពិសេសការបំបាត់ចំណុចអន់ខ្សោយខ្លះដូចជា ពោះ ដើមទ្រូង និងត្រគាក។ដោយលែកខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឲ្យអ្នកមាន សម្រស់ស្រស់ស្អាតរហ័សទាន់ចិត្ត។

មនុស្សមានរាងស្អាត៖ គួរស្លៀកពាក់ សំលៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួន ដោយមិនត្រូវឲ្យរឹបឬចង្អៀត ឬមានសាច់ក្រណាត់ស្តើងៗ។

មនុស្សទាប៖ គួរស្លៀកបង្ហាញជើង និងមានឆ្នូតបញ្ឈរ។

មនុស្សស្មាចង្អៀត៖ គួរបន្ថែមស្មា ពាក់អាវកV និងធ្វើឲ្យផ្នែកស្មា និងត្រគាកមានខ្នាតតុល្យភាពគ្នា។

មនុស្សស្មាទូលាយ៖ គួររើសអាវពណ៌ចាស់ៗ ក អក្សរ V ជ្រៅៗ និងធ្វើឲ្យស្មាមើលទៅរួមតូច។

នារីដើមទ្រូងធំ៖ គួរបង្ហាញផ្នែកក និងដងខ្លួនដោយពាក់អាវពណ៌ចាស់។ ចំណែកសំពត់ ឬខោគួរមានពណ៌ខ្ចីជាង។

មនុស្សដើមទ្រូងតូច៖ ស្លៀកឈុតប្រភេទបន្ថែមដើមទ្រូវពាក់ឈុតឬអាវដែលមានការតាក់តែងបរិវេណ ដើមទ្រូង។

មនុស្សមានក្បាលពោះប៉ោង៖ គួរបង្វែរចំណាប់អារម្មណ៍មកផ្ទៃមុខឬជើងរបស់អ្នក ផ្តោតលើខោអាវឆ្នូតបញ្ឈរ ឬពណ៌ដូចគ្នា។ ពណ៌សំពត់ឬខោ គួរមានខ្សែរូតចំហៀង។

មនុស្សត្រគាកធំ៖ គួរធ្វើឲ្យស្មារបស់អ្នកអាចមើលទៅសមនឹងរាងរ និងត្រគាក ដោយរើសខោជើងត្រង់ មិនមាន ជីបខាងមុខ យកពណ៌ចាស់ និងចង្កេះទាបល្អជាង។

មនុស្សកំភួនដៃធំ៖ គួរចៀសវាងអាវដៃកុត ឬអាវដីខ្លី ហើយបែរមកជាអាវដៃត្រឹមកែង ឬអាវដៃវែង ដែលបិទឡេវ បរិវេណក ឬអាចដែលចុងដៃអាវទូលាយ៕

You might also like More from author