មនុស្ស​ភាគ​ច្រើន​យល់​ស្រប​ថា មិន​ឲ្យមាន​ការ​ជក់​បារី​នៅ​ក្នុងផ្ទះ និងក្នុង​រថយន្ត

(ទីក្រុងអាត្លង់តា)៖ មន្រ្តីខាងផ្នែកសុខភាពបាននិយាយថា យុវជនជនជាតិអាមេរិក៤ នាក់នៅក្នុងចំនោម៥នាក់ បាននិយាយថា ពួកគេមិនអនុញ្ញាតឲ្យមានការជក់បារីនៅក្នុងផ្ទះរបស់ពួកគេឡើយ ចំណែកឯយុវជនមួយចំនួន ទៀតថា មិនគួរអនុញ្ញាតឲ្យជក់បារីនៅក្នុងរថយន្តឡើយ។

លោកវេជ្ជបណ្ឌិត Dr. Tim McAfee ដែលជានាយកការិយាល័យសុខភាព និងការជក់បារីនៅឯមជ្ឈមណ្ឌល ការពារ និងគ្រប់គ្រងជំងឺ បាននិយាយថា ការធ្វើការស្ទង់មតិចំពោះយុវជនទៅលើបញ្ហានេះ ត្រូវបានចាត់ជាច្បាប់ សម្រាប់អនុញ្ញាតឲ្យជក់បារីនៅកន្លែងដែលគួរសមមួយក្រៅពីនៅក្នុង ផ្ទះ និង នៅក្នុងរថយន្ត។ ការសិក្សាដែល ត្រូវបានចេញផ្សាយនៅក្នុងសៀវភៅទស្សនាវដ្តីការពារជំងឺរុំារ៉ៃ បានរកឃើញថា យុវជនជាង ១១លានអ្នកដែល មិនជក់បារី នៅតែបន្តទទួលឥទ្ធិពលនៃផ្សែងបារីនៅក្នុងផ្ទះរបស់ពួកគេ ចំណែកឯ១៧លាននាក់ទៀតនៅតែបន្ត ទទួលឥទ្ធិពលនៃផ្សែងបារីនៅក្នុងរថយន្តរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត McAfee បាននិយាយថា៖ «ពួកយើងធ្លាប់បានធ្វើកម្មវិធីដ៏អស្ចារ្យមួយកាលពី ១៥ឆ្នាំមុន ដើម្បីការពារមនុស្សពីឥទ្ធិពលនៃផ្សែងបារីនៅតាមសាធារណៈ។ ដោយឡែកវាកាន់តែប្រសើរថែមទៀត ប្រសិនបើមនុស្សទាំងអស់មានការប្រុងប្រយ័ត្នដើម្បីកុំឲ្យមានផ្សែងបារីចូលទៅក្នុងផ្ទះ និង រថយន្តរបស់ពួកគេ ដែលវាអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនាថ្ងៃអនាគត»

You might also like More from author