នួន ជា មានជំងឺធ្ងន់ស្ថិតក្នុងតំណាក់កាលចុងក្រោយនៃជីវិត

(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា ដែលជាអតីតមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំជាច្រើននាក់ទៀត នៃរបបប្រល័យពូជាសាសន៍ ប៉ុល ពត បាន និងកំពុងមានជំងឺធ្ងន់ ដែលស្ថិតក្នុងតំណាក់កាល ចុងក្រោយនៃជីវិត កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅពេទ្យរុស្ស៊ី។

ប្រភពព័ត៌មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានបញ្ជាក់ប«នៅរសៀលថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៩នេះ ស្ថានភាពជំងឺ នួន ជា គឺស្ថិតក្នុងតំណាក់កាល ចុងក្រោយនៃជវិតរបស់គាត់ហើយ»

You might also like More from author