ជនជាតិចិនម្នាក់ ដែលពាក់ព័ន្ធរឿងប្រើហិង្សា និងវាយឡានសង្សារ ត្រូវតុលាការដោះលែង

(ភ្នំពេញ)៖ បុរសជនជាតិចិន ដែលវាយកម្ទេចរថយន្តសង្សារ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ នៅខណ្ឌសែនសុខ ត្រូវលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធ។

ជនសង្ស័យ ដែលតុលាការដោះលែងនេះ មានឈ្មោះ XUB0 ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ គាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន តាមបណ្តឹងជនរងគ្រោះជាសង្សារឈ្មោះ ព្រហ្ម សុធារ័ត្ន ភេទស្រី អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនរងគ្រោះ បានប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន បុរសសង្ស័យ ព្រោះតែបានវាយកម្ទេចរថយន្ត របស់ជនរងគ្រោះ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខចហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ដើមចមនៃអំពើហិង្សា រវាងគូសង្សារ ខាងលើផ្តើមចេញ ពីការប្រចណ្ឌ និងទាមទារកាដូ ថ្ងៃបុណ្យនៃក្តីស្រលាញ់៕

You might also like More from author